Episodes

Friday Dec 22, 2023
Press as the Public Good
Friday Dec 22, 2023
Friday Dec 22, 2023
នៅថ្ងៃពុធ ទី៧ ខែមិថុនា ឆ្នាំ២០២៣ គម្រោងគាំទ្រប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងសេរីភាពមូលដ្ឋាននៅកម្ពុជានៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានរៀបចំកម្មវិធីវិទ្យុស្តីពី ព័ត៌មានដែលជាប្រយោជន៍សាធារណៈ ដែលមានវាគ្មិនកិត្តិយស២រូប រួមមានលោក ប៉ា តុងចិន ជាអ្នកសារព័ត៌មាននៃវិទ្យុវាយោ និងកញ្ញា ហ៊ន ថូវ៉ាន ជាអ្នកសារព័ត៌មានឯករាជ្យ។
On Wednesday 07 June 2023, CCHR’s Sustaining Independent Media and Fundamental Rights in Cambodia project held a radio talk show on the topic of Press as the Public Good in which two honorable speakers were invited including, Mr. PA Tongchen, a Reporter of Vayo, and Mss. HORN Thovan, a Freelance Journalist.

Friday Dec 22, 2023
World Press Freedom Day
Friday Dec 22, 2023
Friday Dec 22, 2023
នៅថ្ងៃពុធ ទី០៣ ខែឧសភា ឆ្នាំ២០២៣ គម្រោងគាំទ្រប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងសេរីភាពមូលដ្ឋាននៅកម្ពុជានៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានរៀបចំកម្មវិធីវិទ្យុស្តីពី ទិវាសេរីភាពសារព័ត៌មានពិភពលោក ដែលមានវាគ្មិនកិត្តិយស២រូប រួមមានលោកស្រី ឆន សុគន្ធា នាយិកាស្តីទីនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វ ផ្សាយឯករាជ្យ និងលោក ណុប វី នាយកប្រតិបត្តិសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា។
On Wednesday 03 May 2023, CCHR’s Sustaining Independent Media and Fundamental Rights in Cambodia project held a radio talk show on the topic of World Press Freedom Day in which two honorable speakers were invited including, Mrs. Chhan Sokunthea, Acting Director of CCIM, and Mr. Nop Vy, Executive Director of CamboJA.

Friday Dec 22, 2023
International Women’s Day: The State of Female Journalists in Cambodia
Friday Dec 22, 2023
Friday Dec 22, 2023
នៅថ្ងៃពុធ ទី០១ ខែមីនា ឆ្នាំ២០២៣ គម្រោងគាំពារ និងលើកកម្ពស់សេរីភាពខាងការបញ្ចេញមតិ និងសារព័ត៌មានឯករាជ្យ នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានរៀបចំកម្មវិធីវិទ្យុស្តីពី ទិវានារីអន្តរជាតិ៖ ស្ថានភាពអ្នកសារព័ត៌មានជាស្ត្រីនៅកម្ពុជា ដែលមានវាគ្មិនកិត្តិយស២រូប រួមមានលោកស្រី ហង្ស សម្ផស្ស ប្រធានក្រុមអ្នកសារព័ត៌មានស្ត្រីកម្ពុជា និងលោក អំ សំអាត នាយកកិច្ចការទូទៅនៃអង្គការលីកាដូ។
On Wednesday 01 March 2023, CCHR’s FoEx project held a radio talk show on the topic of International Women’s Day: The State of Female Journalists in Cambodia in which two honorable speakers were invited including, Mrs. Hang Samphors, President of Cambodia Women Journalists, and Mr. Am Sam Art, Managing Director of Licadho.

Friday Dec 22, 2023
Media and Information Literacy
Friday Dec 22, 2023
Friday Dec 22, 2023
នៅថ្ងៃពុធ ទី០១ ខែកុម្ភៈ ឆ្នាំ២០២៣ គម្រោងគាំពារ និងលើកកម្ពស់សេរីភាពខាងការបញ្ចេញមតិ និងសារព័ត៌មានឯករាជ្យ នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានរៀបចំកម្មវិធីវិទ្យុស្តីពី អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន ដែលមានវាគ្មិនកិត្តិយស២រូប រួមមាន កញ្ញា ហុក លីដា បុគ្គលិកគម្រោងនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សាយឯករាជ្យ និងកញ្ញា ហ៊ន ចិន្តា គ្រូបណ្តុះបណ្តាលកម្មវិធីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន។
On Wednesday 01 February 2023, CCHR’s FoEx project held a radio talk show on the topic of Media and Information Literacy in which two honorable speakers were invited including, Miss. Hok Lida, project officer of CCIM, and Miss. Horn Chenda, trainer of Media and Information Literacy program.

Friday Dec 22, 2023
Friday Dec 22, 2023
នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ គម្រោងសិទ្ធិឌីជីថល ការបញ្ចេញមតិ និងប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា នៃ ម.ស.ម.ក បានរៀបចំកម្មវិធីពិភាក្សាវិទ្យុក្រោមប្រធានបទ លទ្ធផលនៃការពិនិត្យការអនុវត្តកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពល រដ្ឋ និងសិទ្ធិនយោបាយរបស់ប្រទេសកម្ពុជា៖ ការបង្កើតស្ថាប័នជាតិសិទ្ធិមនុស្ស។ កម្មវិធីពិភាក្សានេះមានវាគ្មិនពីររូបអញ្ជើញចូលរួមគឺ លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស (លីកាដូ) និង លោក សួន យុធ្យា នាយកតស៊ូមតិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា៕
On 18 October 2023, CCHR's Digital Rights, Expression and Media-Cambodia (DREAM) hosted a radio talk show entitled Results of the review of the implementation of the International Covenant on Civil and Political Rights in Cambodia: Establishment of National Human Rights Institution. The Talk show was attended by two speakers: Mr. Am Sam Ath Operation Director of Cambodian League for the Promotion and Defense of Human Rights (LICADHO) and Mr. Soun Yuthyia, CCHR’s Advocacy Director.

Friday Dec 22, 2023
Friday Dec 22, 2023
នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៣ គម្រោងសិទ្ធិឌីជីថល ការបញ្ចេញមតិ និងប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា នៃ ម.ស.ម.ក បានរៀបចំកម្មវិធីពិភាក្សាវិទ្យុក្រោមប្រធានបទ លទ្ធផលនៃការពិនិត្យការអនុវត្តកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយរបស់ប្រទេសកម្ពុជា៖ ការអនុវត្តអនុសាសន៍ទាក់ទងនឹងសិទ្ធិចូលរួមក្នុងវិស័យនយោបាយ។ កម្មវិធីពិភាក្សានេះមានវាគ្មិនពីររូបអញ្ជើញចូលរួមគឺ លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស (លីកាដូ) និងអ្នកស្រី ម៉ៅ ម៉ាប់ ប្រធានផ្នែកសិទ្ធិស្ត្រី និងកុមារ នៃសមាគមការពារសិទ្ធិមនុស្ស និងអភិឌ្ឍន៍នៅកម្ពុជា (អាដហុក)៕
On 09 August 2023, CCHR's Digital Rights, Expression and Media-Cambodia (DREAM) hosted a radio talk show entitled Results of the review of the implementation of the International Covenant on Civil and Political Rights in Cambodia Related to Rights to Participate in Politic. The Talk show was attended by two speakers: Mr. Am Sam Ath Operation Director of Cambodian League for the Promotion and Defense of Human Rights (LICADHO) and Ms. Mao Map, Head of Women's and Children's Rights Section of the Cambodian Human Rights and Development Association (ADHOC).

Friday Dec 22, 2023
Friday Dec 22, 2023
នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ គម្រោងសិទ្ធិឌីជីថល ការបញ្ចេញមតិ និងប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា នៃ ម.ស.ម.ក បានរៀបចំកម្មវិធីពិភាក្សាវិទ្យុក្រោមប្រធានបទ លទ្ធផលនៃការពិនិត្យការអនុវត្តកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយរបស់ប្រទេសកម្ពុជា៖ ការអនុវត្តអនុសាសន៍ទាក់ទងនឹងសមភាពយេនឌ័រ និងអំពើហិង្សាលើស្ត្រី។ កម្មវិធីពិភាក្សានេះមានវាគ្មិនពីររូបអញ្ជើញចូលរួមគឺ អ្នកស្រី សេង រាសី នាយិកាប្រតិបត្តិអង្គការសីលការ និងអ្នកស្រី សឺន កេតសិរីលក្ខណ៍ អ្នកសម្របសម្រួលផ្នែកអប់រំ និងយេនឌ័រ នៃគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (ហៅកាត់ ខុមហ្រ្វែល)៕
On 28 June 2023, CCHR's Digital Rights, Expression and Media-Cambodia (DREAM) hosted a radio talk show entitled Results of the review of the implementation of the International Covenant on Civil and Political Rights in Cambodia Related to Gender Equality and Violence Against Women. The Talk show was attended by two speakers: Ms. Seng Reasey, Executive Director of SILIKA, and Ms. Son Ket Sereyleak, Education and Gender Coordinator of the Committee for Free and Fair Elections in Cambodia (COMFREL).

Friday Dec 22, 2023
Friday Dec 22, 2023
នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ គម្រោងសិទ្ធិឌីជីថល ការបញ្ចេញមតិ និងប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា នៃ ម.ស.ម.ក បានរៀបចំកម្មវិធីពិភាក្សាវិទ្យុក្រោមប្រធានបទ លទ្ធផលនៃការពិនិត្យការអនុវត្តកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយរបស់ប្រទេសកម្ពុជា៖ ការអនុវត្តអនុសាសន៍ទាក់ទងនឹងសេរីភាពមូលដ្ឋាន កម្មវិធីពិភាក្សានេះមានវាគ្មិនពីររូបអញ្ជើញចូលរួមគឺ លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស (លីកាដូ) និងអ្នកស្រី ម៉ៅ ម៉ាប់ ប្រធានផ្នែកសិទ្ធិស្ត្រី និងកុមារ នៃសមាគមការពារសិទ្ធិមនុស្ស និងអភិឌ្ឍន៍នៅកម្ពុជា (អាដហុក)៕
On 31 May 2023, CCHR's Digital Rights, Expression and Media-Cambodia (DREAM) hosted a radio talk show entitled The result of review on the implementation of ICCPR that focuses specifically on Fondmetal freedoms. The Talk show was attended by two speakers: Mr. Am Sam Ath, Operation Director of Cambodian League for the Promotion and Define of Human Rights (LICADHO) and Ms. Mao Map, Head of Women's and Children's Rights Section of the Cambodian Human Rights and Development Association (ADHOC).

