Episodes

Wednesday Dec 27, 2023
Media and Information Literacy
Wednesday Dec 27, 2023
Wednesday Dec 27, 2023
នៅថ្ងៃពុធ ទី០១ ខែកុម្ភៈ ឆ្នាំ២០២៣ គម្រោងគាំពារ និងលើកកម្ពស់សេរីភាពខាងការបញ្ចេញមតិ និងសារព័ត៌មានឯករាជ្យ នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានរៀបចំកម្មវិធីវិទ្យុស្តីពី “អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន” ដែលមានវាគ្មិនកិត្តិយស២រូប រួមមាន កញ្ញា ហុក លីដា បុគ្គលិកគម្រោងនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សាយឯករាជ្យ និងកញ្ញា ហ៊ន ចិន្តា គ្រូបណ្តុះបណ្តាលកម្មវិធីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន។
On Wednesday 01 February 2023, CCHR’s FoEx project held a radio talk show on the topic of “Media and Information Literacy” in which two honorable speakers were invited including, Miss. Hok Lida, project officer of CCIM, and Miss. Horn Chenda, trainer of Media and Information Literacy program.

Wednesday Dec 27, 2023
Youth’s Role in Human Rights Promotion and Protection
Wednesday Dec 27, 2023
Wednesday Dec 27, 2023
នៅថ្ងៃពុធ ទី០២ ខែសីហា ឆ្នាំ២០២៣ គម្រោងគាំទ្រប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងសេរីភាពមូលដ្ឋាននៅកម្ពុជានៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានរៀបចំកម្មវិធីវិទ្យុស្តីពី តួនាទីរបស់យុវជនក្នុងការចូលរួមលើកកម្ពស់ និងការពារសិទ្ធិមនុស្ស ដែលមានវាគ្មិនកិត្តិយស២រូប រួមមាន កញ្ញា ធួន ស្រីពៅ យុវតីសកម្មក្នុងកិច្ចការសង្គម និងលោក វាសនា វិចិត្រ ជាយុវជនសកម្ម។
On Wednesday 02 August 2023, CCHR’s Sustaining Independent Media and Fundamental Rights in Cambodia project held a radio talk show on the topic of Youth’s Role in Human Rights Promotion and Protection in which two honorable speakers were invited including, Miss. THOUN Sreypov, an active youth in social works; and Mr. VEASNA Vichet, an active youth.

Wednesday Dec 27, 2023
Role of Media in Election
Wednesday Dec 27, 2023
Wednesday Dec 27, 2023
នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែកក្កដា ឆ្នាំ២០២៣ គម្រោងគាំទ្រប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងសេរីភាពមូលដ្ឋាននៅកម្ពុជានៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានរៀបចំកម្មវិធីវិទ្យុស្តីពី “តួនាទីប្រព័ន្ធផ្សព្វផ្សាយនៅក្នុងការបោះឆ្នោតថ្នាក់ជាតិ” ដែលមានវាគ្មិនកិត្តិយស២រូប រួមមាន កញ្ញា អោ ស្រីពេជ្រ អ្នកសារព័ត៌មាននៃវិទ្យុបារាំង និងលោក សុខ ចន្រ្តាវុធ អ្នកសារព័ត៌មានឯករាជ្យ។
On Thursday 13 July 2023, CCHR’s Sustaining Independent Media and Fundamental Rights in Cambodia project held a radio talk show on the topic of “Role of Media in Election” in which two honorable speakers were invited including, Miss. OR Sreypich, News Reporter of FRI; and Mr. SOK Chantravoth, Freelance Journalist.

Wednesday Dec 27, 2023
World Press Freedom Day
Wednesday Dec 27, 2023
Wednesday Dec 27, 2023
នៅថ្ងៃពុធ ទី០៣ ខែឧសភា ឆ្នាំ២០២៣ គម្រោងគាំទ្រប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងសេរីភាពមូលដ្ឋាននៅកម្ពុជានៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានរៀបចំកម្មវិធីវិទ្យុស្តីពី “ទិវាសេរីភាពសារព័ត៌មានពិភពលោក” ដែលមានវាគ្មិនកិត្តិយស២រូប រួមមានលោកស្រី ឆន សុគន្ធា នាយិកាស្តីទីនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វ ផ្សាយឯករាជ្យ និងលោក ណុប វី នាយកប្រតិបត្តិសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា។
On Wednesday 03 May 2023, CCHR’s Sustaining Independent Media and Fundamental Rights in Cambodia project held a radio talk show on the topic of “World Press Freedom Day” in which two honorable speakers were invited including, Mrs. Chhan Sokunthea, Acting Director of CCIM, and Mr. Nop Vy, Executive Director of CamboJA.

Wednesday Dec 27, 2023
Wednesday Dec 27, 2023
នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ គម្រោងសិទ្ធិឌីជីថល ការបញ្ចេញមតិ និងប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា នៃ ម.ស.ម.ក បានរៀបចំកម្មវិធីពិភាក្សាវិទ្យុក្រោមប្រធានបទ «លទ្ធផលនៃការពិនិត្យការអនុវត្តកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពល រដ្ឋ និងសិទ្ធិនយោបាយរបស់ប្រទេសកម្ពុជា៖ ការបង្កើតស្ថាប័នជាតិសិទ្ធិមនុស្ស»។ កម្មវិធីពិភាក្សានេះមានវាគ្មិនពីររូបអញ្ជើញចូលរួមគឺ លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស (លីកាដូ) និង លោក សួន យុធ្យា នាយកតស៊ូមតិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា៕
On 18 October 2023, CCHR's Digital Rights, Expression and Media-Cambodia (DREAM) hosted a radio talk show entitled "Results of the review of the implementation of the International Covenant on Civil and Political Rights in Cambodia: Establishment of National Human Rights Institution." The Talk show was attended by two speakers: Mr. Am Sam Ath Operation Director of Cambodian League for the Promotion and Defense of Human Rights (LICADHO) and Mr. Soun Yuthyia, CCHR’s Advocacy Director

Wednesday Dec 27, 2023
Wednesday Dec 27, 2023
នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៣ គម្រោងសិទ្ធិឌីជីថល ការបញ្ចេញមតិ និងប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា នៃ ម.ស.ម.ក បានរៀបចំកម្មវិធីពិភាក្សាវិទ្យុក្រោមប្រធានបទ «លទ្ធផលនៃការពិនិត្យការអនុវត្តកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយរបស់ប្រទេសកម្ពុជា៖ ការអនុវត្តអនុសាសន៍ទាក់ទងនឹងសិទ្ធិចូលរួមក្នុងវិស័យនយោបាយ»។ កម្មវិធីពិភាក្សានេះមានវាគ្មិនពីររូបអញ្ជើញចូលរួមគឺ លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស (លីកាដូ) និងអ្នកស្រី ម៉ៅ ម៉ាប់ ប្រធានផ្នែកសិទ្ធិស្ត្រី និងកុមារ នៃសមាគមការពារសិទ្ធិមនុស្ស និងអភិឌ្ឍន៍នៅកម្ពុជា (អាដហុក)៕
On 09 August 2023, CCHR's Digital Rights, Expression and Media-Cambodia (DREAM) hosted a radio talk show entitled "Results of the review of the implementation of the International Covenant on Civil and Political Rights in Cambodia Related to Rights to Participate in Politic." The Talk show was attended by two speakers: Mr. Am Sam Ath Operation Director of Cambodian League for the Promotion and Defense of Human Rights (LICADHO) and Ms. Mao Map, Head of Women's and Children's Rights Section of the Cambodian Human Rights and Development Association (ADHOC).

Wednesday Dec 27, 2023
Wednesday Dec 27, 2023
នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ គម្រោងសិទ្ធិឌីជីថល ការបញ្ចេញមតិ និងប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា នៃ ម.ស.ម.ក បានរៀបចំកម្មវិធីពិភាក្សាវិទ្យុក្រោមប្រធានបទ «លទ្ធផលនៃការពិនិត្យការអនុវត្តកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយរបស់ប្រទេសកម្ពុជា៖ ការអនុវត្តអនុសាសន៍ទាក់ទងនឹងសេរីភាពមូលដ្ឋាន” កម្មវិធីពិភាក្សានេះមានវាគ្មិនពីររូបអញ្ជើញចូលរួមគឺ លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស (លីកាដូ) និងអ្នកស្រី ម៉ៅ ម៉ាប់ ប្រធានផ្នែកសិទ្ធិស្ត្រី និងកុមារ នៃសមាគមការពារសិទ្ធិមនុស្ស និងអភិឌ្ឍន៍នៅកម្ពុជា (អាដហុក)៕
On 31 May 2023, CCHR's Digital Rights, Expression and Media-Cambodia (DREAM) hosted a radio talk show entitled "The result of review on the implementation of ICCPR that focuses specifically on Fondmetal freedoms" The Talk show was attended by two speakers: Mr. Am Sam Ath, Operation Director of Cambodian League for the Promotion and Define of Human Rights (LICADHO) and Ms. Mao Map, Head of Women's and Children's Rights Section of the Cambodian Human Rights and Development Association (ADHOC).

Wednesday Dec 27, 2023
Fact sheet of Forced Eviction
Wednesday Dec 27, 2023
Wednesday Dec 27, 2023
កាលពីថ្ងៃពុធ ទី២៣ ខែតុលា ឆ្នាំ២០២៣ គម្រោងធុរកិច្ច និងសិទិ្ធមនុស្សផ្តោតលើសិទិ្ធដីធ្លី បានរៀបចំកម្មវិធីវិទ្យុក្រោមប្រធានបទស្តីពី“របកគំហើញនៃសលាកប័ត្រព័ត៌មានស្តីពីការបណ្តេញចេញដោយបំពាន”វាគ្មិនកិត្តិយសចូលរួមកិច្ចពិភាក្សាក្នុងកម្មវិធីនេះគឺ អ្នកស្រីខៀវ ឡៃ តំណាងសហគមន៍ភ្នំបាត ស្រុកពញ្ញាឮ ខេត្តកណ្តាល និង លោក វណ្ណ សុផាត អ្នកសម្របសម្រួលគម្រោងធុរកិច្ច និងសិទិ្ធមនុស្សនៃ ម.ស.ម.ក។
On Wednesday 23 October 2023, CCHR’s Business and Human Rights Project (BHR) held a radio program with a topic on the “Fact sheet of Forced Eviction”. Honorable speakers for this program were, Ms. Kheiv Lai, Represent of Phnom Bat community, Ponhea Leu District, Kandal Province and Mr. Vann Sophat, Business and Human Rights Project Coordinator of CCHR.

