
51.4K
Downloads
691
Episodes
Listen to Latest Broadcasting
Episodes

May 6, 2026
May 6, 2026
58 min
នៅថ្ងៃពុធ ទី០៦ ខែឧសភា ឆ្នាំ២០២៦ ម.ស.ម.ក បានរៀបចំកម្មវិធីវិទ្យុមួយក្រោមប្រធានបទ “ពន្លកនិងក្តីសង្ឍឹម ” ក្រោមគម្រោងនិន្នាការភេទ អត្តសញ្ញាណយេនឌ័រ ការបង្ហាញយេនឌ័រ និងលក្ខណៈភេទ។ វាគ្មិនកិត្តិយសចំនួនពីររូបនៅក្នុងកម្មវិធីវិទ្យុនេះ គឺ កញ្ញា សុន ឧសភា ជនជាតិដើមភាគតិចកួយមកពីខេត្តកំពង់ធំ និងកញ្ញា ជា បញ្ញា អ្នកបង្កើតមាតិការGENFREE SREY៕
On Wednesday, 06 May 2026, the CCHR organized a radio talk show under the topic of “New Generation and Hope” under SOGIESC Project. Two honorable speaker in this radio talk show is, Ms. Son Uosaphea, Kui Indigenous from Kampong Thom province, Ms. Chea Panha, GENFREE SREY context creator.

May 4, 2026
May 4, 2026
1 hr 49 sec
នៅថ្ងៃចន្ទ ទី០៤ ខែឧសភា ឆ្នាំ២០២៦ កម្មវិធីវិទ្យុសិទ្ធិមនុស្សនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបាន រៀបចំកម្មវិធីវិទ្យុក្រោមប្រធានបទ “ច្បាប់ និងគោលនយោបាយការពារស្ត្រីអ្នកសារព័ត៌មាន” វាគ្មិនកិត្តិយស៖ លោកស្រី ចេង ម៉េងជូ នាយិកាកម្មវិធី នៃខេមបូចា និងអ្នកនាង គុច ណារ៉េន និពន្ធនាយកអនឡាញសារព័ត៌មាន កោះ សន្តិភាព ៕
On Monday, 04th May 2026, CCHR held a radio program with a topic on “Law and Policy to protect female journalist” Honorable speakers for this program were: Ms. Cheng Mengchou, Program Director of Cambodian Journalists Alliance Association (CamboJA) and Mss. Kuch Naren, Koh Santepheap's online editor-in-chief.

Apr 30, 2026
Apr 30, 2026
1 hr 9 sec
នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែមេសា ឆ្នាំ២០២៦ កម្មវិធីវិទ្យុសិទ្ធិមនុស្សនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបាន រៀបចំកម្មវិធីវិទ្យុក្រោមប្រធានបទ “ស្ត្រីអ្នកសារព័ត៌មានក្នុងយុគសម័យឌីជីថល” វាគ្មិនកិត្តិយស៖ កញ្ញា ជា ម៉ារ៉ា អ្នកសារព័ត៌មាន និងកញ្ញា អ៊ូ សុខមាន អ្នកសារព័ត៌មាន នៃសារព័ត៌មានឌីជីថលថ្មីៗ ។
On Thursday, 30st April 2026, CCHR held a radio program with a topic on “Female Journalist in Digital Age: Issue and Solution” Honorable speakers for this program were: Ms. Chea Mara, Journalist and
Ms. Ou Sokmean, Reporter of Thmey Thmey Digital Media.

Apr 29, 2026
Apr 29, 2026
59 min
កាលពីថ្ងៃពុធ ទី២៩ ខែមេសា ឆ្នាំ២០២៦ ចាប់ពីវេលាម៉ោង១១:០០ ដល់ម៉ោង ១២:០០ថ្ងៃត្រង់ គម្រាងសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានរៀបចំកម្មវិធីវិទ្យុក្រោម ប្រធានបទស្តីពី “តើមានអនុសាសន៍អ្វីខ្លះដែលពាក់ព័ន្ធនឹងការទទួលបានយុត្តិធម៌ក្នុងយូភីអជុំទី៤? វាគ្មិនកិត្តិ យសចូលរួមកិច្ចពិភាក្សាក្នុងកម្មវិធីនេះគឺ លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គ ការ លីកាដូ។
On 29 April 2026, CCHR’s Fair Trial Rights Project (FTRP) held a radio program on the topic of “What are recommendations pertaining to access to justice in UPR 4th cycle?" The speaker for this program was Mr. Am Sam Ath, Operations Director of LICAHDO.

Apr 28, 2026
Apr 28, 2026
1 hr 36 sec
នៅថ្ងៃអង្គារ ទី២៨ ខែមេសា ឆ្នាំ២០២៦ កម្មវិធីវិទ្យុសិទ្ធិមនុស្សនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបាន រៀបចំកម្មវិធីវិទ្យុក្រោមប្រធានបទ “ចក្ខុវិស័យរបស់យុវជនក្នុងសង្គមប្រជាធិបតេយ្យ” វាគ្មិនកិត្តិយស៖ កញ្ញា ឈឹម ស៊ីថរ ប្រធាន សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ និងលោក យ៉ិត យុតយូ មន្ត្រីសហជីព នៃសហព័ន្ធសហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា។
On Tuesday, 28st April 2026, CCHR held a radio program with a topic on “Youth’s Vision in Democratic society” Honorable speakers for this program were: Ms. Chhim Sithar, president of the Labor Rights Supported Union of Khmer Employees of Naga World and Yit Yutyou, Union official of the Federation of Free Trade Unions of the Kingdom of Cambodia.

Apr 24, 2026
Apr 24, 2026
1 hr 28 sec
នៅថ្ងៃសុក្រ ទី២៤ ខែមេសា ឆ្នាំ២០២៦ កម្មវិធីវិទ្យុសិទ្ធិមនុស្សនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបាន រៀបចំកម្មវិធីវិទ្យុក្រោមប្រធានបទ “ខួប១៤ឆ្នាំនៃការចងចាំឃាតកម្មលើលោក ឈុត វុទ្ធី” វាគ្មិនកិត្តិយស៖ ដាំ សុស្រីនាង សមាជិកស្នូល នៃសមាគមបណ្ដាញយុវជនកម្ពុជា និងលោក ហឿន សុភាព អ្នកសម្របសម្រួលបណ្តាញព្រៃឡង់ ខេត្តកំពង់ធំ ។
On Friday, 24st April 2026, CCHR held a radio program with a topic on “14th Anniversary of the murder of Chut Wutty: Issue and Solution” Honorable speakers for this program were: Dam Sreyneang, Core member of the Cambodian Youth Network Association and Mr. Hoeun Sopheap, Coordinator of the Prey Lang Community Network in Kampong Thom Province.

Apr 23, 2026
Apr 23, 2026
59 min
នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែមេសា ឆ្នាំ២០២៦ ម.ស.ម.ក បានរៀបចំកម្មវិធីវិទ្យុមួយក្រោមប្រធានបទ “សិទ្ធិ និងជម្រើស” ក្រោមគម្រោងនិន្នាការភេទ អត្តសញ្ញាណយេនឌ័រ ការបង្ហាញយេនឌ័រ និងលក្ខណៈភេទ។ វាគ្មិនកិត្តិយសចំនួនពីររូបនៅក្នុងកម្មវិធីវិទ្យុនេះ គឺ សេង សុជាតិ សមាជិកក្តីស្រឡាញ់គឺចម្រុះ និង សា ម៉ៅ អ្នកសម្របសម្រួលបណ្ដាញយុវជន (បណ្តាញយុវទូតសន្តិភាពចម្រុះជាតិសាសន៍)៕
On Thursday, 23 April, 2026, the CCHR organized a radio talk show under the topic of “Rights and Choices” under SOGIESC Project. Two honorable speaker in this radio talk show is, Seng Socheat, member of LoveIsDiversity, Sa Mao, the Network of Interethnic Peace Ambassadors Coordinator (NIPA Coordinator)

Apr 22, 2026
Apr 22, 2026
59 min
នៅថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ ២០២៦ គម្រោង ពង្រឹងសកម្មភាពសង្គមស៊ីវិលដើម្បីចូលរួមក្នុងអភិបាលកិច្ចសេដ្ឋកិច្ចនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានរៀបចំកិច្ចពិភាក្សាក្នុងកម្មវិធីវិទ្យុសិទិ្ធមនុស្ស ក្រោមប្រធាបទ“ការទទួលខុសត្រូវរបស់សាជីវកម្មក្នុងការគោរពសិទិ្ធមនុស្ស” វាគ្មិនកិត្តិយស អ្នកស្រី ម៉ន រាំ សមាជិកគណៈកម្មាធិការសហគមន៍នេសាទបឹងរាំង ខេត្តព្រះសីហនុ និង លោក សុខ សុខុម ប្រធានអង្គការស្រឡាញ់ធនធានធម្មជាតិកម្ពុជា (CNRO)។
On Wednesday, 22 April 2026, CCHR’s Strengthening CSOs to Take Action on Economic Governance project held a radio talk on topic “The Corporate Responsibility to respect human rights". The speakers were Ms. Morn Ram, committee member of Boeung Raing Community Fishery from Preah Sihanouk province and Mr. Sok Sokhom, President of the Cambodia’s Natural Resources Loves Organization (CNRO) from Preah Sihanouk province.
