Episodes

Monday Feb 19, 2024
Initiation to create Cambodian Press Council and Press Freedom
Monday Feb 19, 2024
Monday Feb 19, 2024
នៅថ្ងៃពុធ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ គម្រោងលើកកម្ពស់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងសេរីភាពខាងការបញ្ចេញមតិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានរៀបចំកម្មវិធីវិទ្យុស្តីពី “ការផ្ដួចផ្ដើមបង្កើតក្រុមប្រឹក្សាសារព័ត៌មានកម្ពុជា និងសេរីភាពសារព័ត៌មាន" ដែលមានវាគ្មិនកិត្តិយស២រូប រួមមាន លោក ស៊ុន ណារិន អ្នកសារព័ត៌មាន និងអ្នកស្រី ឆន សុគន្ធា នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ(CCIM)។
On Wednesday 14 February 2024, CCHR’s PRIME project held a radio talk show on the topic of “Initiation to create Cambodian Press Council and Press Freedom” in which two honorable speakers were invited including, Mr. Sun Narin, journalist and Mrs. Chhan Sokunthea, executive director of Cambodian Center for Independent Media (CCIM)

Wednesday Feb 14, 2024
Role of Arbitration Council
Wednesday Feb 14, 2024
Wednesday Feb 14, 2024
នៅថ្ងៃសុក្រ ទី០៩ ខែកុម្ភៈ ឆ្នាំ២០២៤ កម្មវិធីវិទ្យុសិទ្ធិមនុស្សកម្ពុជានៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានរៀបចំកម្មវិធីវិទ្យុក្រោមប្រធានបទ “តួនាទីរបស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាល” វាគ្មិនក្នុងកម្មវិធីនេះគឺ៖ លោក ព្រិត សុអួត មន្ត្រីជាន់ខ្ពស់ផ្នែកច្បាប់នៃមជ្ឈមណ្ឌលសាមគ្គីភាព និងលោក ម៉ែន និម្មិត នាយកប្រតិបត្តិនៃមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាល ។
On Friday 09 February 2024, CCHR held a radio program with a topic on “Role of Arbitration Council”. Honorable speakers for this program were Mr. Prit Souot, Senior Legal Officer of Solidarity Center and Mr. Men Nimmith, Executive Director of the Arbitration Council Foundation.

Wednesday Feb 14, 2024
Strengthening CSOs to Take Action on Economic Governance
Wednesday Feb 14, 2024
Wednesday Feb 14, 2024
កាលពីថ្ងៃព្រហស្បតិ៍ ទី០៨ ខែកុម្ភះ ឆ្នាំ ២០២៤ គម្រោង ពង្រឹងសកម្មភាពសង្គមស៊ីវិលដើម្បីចូលរួមក្នុងអភិបាលកិច្ចសេដ្ឋកិច្ចនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានរៀបចំកិច្ចពិភាក្សាក្រោម“គម្រោងពង្រឹងសកម្មភាពសង្គមស៊ីវិលដើម្បីចូលរួមក្នុងអភិបាលកិច្ចសេដ្ឋកិច្ច” វាគ្មិនកិត្តិយស លោកស្រី លោកស្រី លូង ដាវី អ្នកគ្រប់គ្រងគម្រោងនៃ អង្គការអាក់សិនអេតកម្ពុជា និង លោក ចាន់ វិចិត្រ អ្នកសម្របសម្រួលបណ្ដាញនៃ វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជា។
On Thursday 8th February 2024, CCHR’s Strengthening CSOs to Take Action on Economic Governance project held a radio talk on topic “Strengthening CSOs to Take Action on Economic Governance”. The speakers were Ms. Loung Davy, project manager of ActionAid in Cambodia and Mr. Chan Vicheth, Networking Coordinator of NGO Forum of Cambodia.

Wednesday Feb 14, 2024
What is enforced disappearance?
Wednesday Feb 14, 2024
Wednesday Feb 14, 2024
នៅថ្ងៃអង្គារ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានរៀបចំកម្មវិធីវិទ្យុទៅលើប្រធានបទ “តើអ្វីទៅជាការបាត់ខ្លួនដោយបង្ខំ?” ដែលមានវាគ្មិន៖ ឯកឧត្តម វ៉ាន ដាណា សមាជិកគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងលោក រី សុវណ្ណា មន្ត្រីសិទ្ធិមនុស្សនៃការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា។
On Tuesday, 13 February 2024, CCHR’s held a radio talk show on the topic “What is enforced disappearance?”. The honorable speakers were H.E Van Dana, Member of Cambodian Human Rights Committee and Mr. Ry Sovanna, Human Rights Officer of the Office of the High Commissioner for Human Rights in Cambodia.

Friday Feb 09, 2024
The Gender Equality in Textile in Cambodian
Friday Feb 09, 2024
Friday Feb 09, 2024
នៅថ្ងៃពុធ ទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ ម.ស.ម.ក បានរៀបចំកម្មវិធីវិទ្យុមួយក្រោមប្រធានបទ “កាលសមភាពយេនឌ័រក្នុងវិស័យវាយនភ័ណ្ឌនៅកម្ពុជា” ក្រោមគម្រោងនិន្នាការភេទនិងអត្តសញ្ញាណយេនឌ័រ/ការបង្ហាញទំនោរយេន ឌ័រ និងលក្ខណៈភេទ។ វាគ្មិនកិត្តិយសចំនួនពីររូបនៅក្នុងកម្មវិធីវិទ្យុនេះរួមមាន អ្នកស្រី ហេង ចិន្តា ជាអនុប្រធានរបស់សហភាពការងារកម្ពុជា និងជាអគ្គលេខារបស់សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា និង កែវ ចាន់រ៉ា ប្រធានគាំពារផ្នែកច្បាប់នៃអង្គការ សង់ត្រាល់។
On Wednesday, February 7th, 2024, the CCHR organized a radio talk show under the topic of “The Gender Equality in Textile in Cambodian” under the Sexual Orientation and Gender Identity/Gender Expression and Sex Characteristics (SOGIESC) Project. Two honorable speakers in this radio talk show are Ms. Heng Chanda, Vice president of Cambodian Labour Confederation CLC and Secretary of Coalition of Cambodian Apparel Worker Democratic Union C. CAWDU and Keo Chanra, Head-Unit of Protection of CENTRAL.

Friday Feb 09, 2024
Committee Against Torture
Friday Feb 09, 2024
Friday Feb 09, 2024
នៅថ្ងៃអង្គារ ទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានរៀបចំកម្មវិធីវិទ្យុទៅលើប្រធានបទ “គណៈកម្មាធិការប្រឆាំងទារុណកម្ម” ដែលមានវាគ្មិន៖ លោក នុត សត្យា ប្រធានលេខធិការដ្ឋាន គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម និងលោក រី សុវណ្ណា មន្ត្រីសិទ្ធិមនុស្សនៃការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ។
On Tuesday, 06 February 2024, CCHR’s held a radio talk show on the topic “Committee Against Torture”. The honorable speakers were Mr. Nouth Sathya, Chief of Secretariat of National Committee Against Torture and Mrs., Sorn Ramana, Human Rights Officer of the Office of the High Commissioner for Human Rights in Cambodia.

Friday Feb 02, 2024
Accessibility of Public Services
Friday Feb 02, 2024
Friday Feb 02, 2024
នៅថ្ងៃសុក្រ ទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ កម្មវិធីវិទ្យុសិទ្ធិមនុស្សកម្ពុជានៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានរៀបចំកម្មវិធីវិទ្យុក្រោមប្រធានបទ “ការទទួលបានសេវាសាធារណៈរបស់ពលរដ្ឋ” វាគ្មិនក្នុងកម្មវិធីនេះគឺ៖ លោក អ៊ឹង កែវរតនៈ អនុប្រធាននាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងលោក ម៉ាន់ វ៉ាន់ផាន់និត ប្រធានបកម្មវិធីនៃអង្គការវិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ ។
On Friday 02 February 2024, CCHR held a radio program with a topic on “Accessibility of Public Services”. Honorable speakers for this program were Mr. Ung Keorattanak, Deputy Director of Labor and Resource of General Department of Ministry of Interior and Mr. Man Vanpannit, Program Manager of Advocacy and Policy Institute (API).

Friday Feb 02, 2024
Fake News and Misinformation: Why and How it affects the public discourse?
Friday Feb 02, 2024
Friday Feb 02, 2024
នៅថ្ងៃព្រហស្បតិ៍ ទី០១ ខែកុម្ភៈ ឆ្នាំ២០២៤ គម្រោងគាំទ្រប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងសេរីភាពមូលដ្ឋាននៅកម្ពុជានៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានរៀបចំកម្មវិធីវិទ្យុស្តីពី “ព័ត៌មានក្លែងក្លាយ និងព័ត៌មានមិនពិត៖ តើមានផលប៉ះពាល់បែបណាដល់ការជជែកជាសាធារណៈ?” ដែលមានវាគ្មិនកិត្តិយស២រូប រួមមាន អ្នកស្រី ហង្ស សម្ពស្ស ប្រធានក្រុមអ្នកសារព័ត៌មានស្ត្រីកម្ពុជា និងកញ្ញា ហ៊ន ចិន្តា គ្រូបណ្ដុះបណ្ដាលអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន នៃក្លិបប្រព័ន្ធផ្សព្វផ្សាយ១០១(គ្រូបណ្ដុះបណ្ដាលMIL នៃក្លិបប្រព័ន្ធផ្សព្វផ្សាយ១០១) ។
On Thursday, 01 February 2024, CCHR’s FOEx project held a radio talk show on the topic of “Fake News and Misinformation: Why and How it affects the public discourse?” in which two honorable speakers were invited including, Mrs. Hang Samphors, President of the Cambodian Women Journalists Group and Ms. Horn Chenda, trainer of Media and Information Literacy (MIL) of Media 101 Club

