Episodes

Friday Mar 01, 2024
Women's value on the International's Day
Friday Mar 01, 2024
Friday Mar 01, 2024
នៅថ្ងៃសុក្រ ទី០១ ខែមីនា ឆ្នាំ២០២៤ កម្មវិធីវិទ្យុសិទ្ធិមនុស្សកម្ពុជានៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានរៀបចំកម្មវិធីវិទ្យុក្រោមប្រធានបទ “តម្លៃស្រ្តី និងទិវានារីអន្តរជាតិ” វាគ្មិនក្នុងកម្មវិធីនេះគឺ៖ កញ្ញា Catherine Harry អ្នកបង្កើតទំព័រ វីដេអូប្លក់ឈ្មោះ A Dose of Cath ។
On Friday 01 March 2024, CCHR held a radio program with a topic on “Women's value on the International's Day”. Honorable speaker for this program was Ms. Catherine Harry, vlogger and founder at A Dose of Cath.

Friday Mar 01, 2024
4th UPR Gender Equality in Politics and Public Participation
Friday Mar 01, 2024
Friday Mar 01, 2024
នៅថ្ងៃពុធ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ គម្រោងពង្រឹងការចូលរួមរបស់អង្គការសង្គមស៊ីវិលកម្ពុជាក្នុងដំណើរការពិនិត្យជាសកលតាមកាលកំណត់នៃអង្គការសហប្រជាជាតិ (ហៅកាត់ យូភីអ) នៃ ម.ស.ម.ក បានរៀបចំកម្មវិធីពិភាក្សាវិទ្យុក្រោមប្រធានបទ «ការតស៊ូមតិក្នុងដំណើរការ យូភីអ ជុំទី៤ ដើម្បីសមភាពយេនឌ័រក្នុងវិស័យនយោបាយ និងកិច្ចការសាធារណៈ»។ កម្មវិធីពិភាក្សានេះមានវាគ្មិនពីររូបអញ្ជើញចូលរួមគឺ អ្នកស្រី ម៉ៅ ម៉ាប់ នាយិកាប្រតិបត្តិ នៃអង្គការក្លាហាន និងកញ្ញា សង្វា ភួងវីណា ប្រធានកម្មវិធីតស៊ូមតិ និងបណ្ដាញនៃអង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា ។
On Wednesday 28th January 2024, the Cambodian Center for Human Rights’ Strengthening the Engagement of Cambodian Civil Society Stakeholders in the United Nations Universal Periodic Review Mechanism project hosted a radio talk show entitled ‘4th UPR Gender Equality in Politics and Public Participation.’ The Talk show was attended by two speakers: Mrs. Mao Mab, Executive Director of Klahaan and Ms. Sangva Phoungvyna, Advocacy & Networking Manager Gender and Development for Cambodia.

Wednesday Feb 28, 2024
Wednesday Feb 28, 2024
នៅថ្ងៃអង្គារ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានរៀបចំកម្មវិធីវិទ្យុទៅលើប្រធានបទ “ការធានាការពាររបស់រដ្ឋ និងគណៈកម្មាធិការ នៃអនុសញ្ញាអន្តរជាតិ ស្តីពីការការពារជនគ្រប់រូបពីការបាត់ខ្លួនដោយបង្ខំ” ដែលមានវាគ្មិន៖ ឯកឧត្តម វ៉ាន ដាណា សមាជិកគណៈកម្មា ធិការសិទ្ធិមនុស្សកម្ពុជា និងលោក រី សុវណ្ណា មន្ត្រីសិទ្ធិមនុស្សនៃការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា។
On Tuesday, 27 February 2024, CCHR’s held a radio talk show on the topic “Ensure the protection of State and Committee of Convention for the Protection of All Persons from Enforced Disappearance”. The honorable speakers were H.E Van Dana, Member of Cambodian Human Rights Committee and Mr. Ry Sovanna, Human Rights Officer of the Office of the High Commissioner for Human Rights in Cambodia.

Friday Feb 23, 2024
Morality, Religious Beliefs and Respect for Human Rights
Friday Feb 23, 2024
Friday Feb 23, 2024
នៅថ្ងៃសុក្រ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ កម្មវិធីវិទ្យុសិទ្ធិមនុស្សកម្ពុជានៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានរៀបចំកម្មវិធីវិទ្យុក្រោមប្រធានបទ “សីលធម៌ ជំនឿសាសនា និងការគោរពសិទ្ធិមនុស្ស” វាគ្មិនក្នុងកម្មវិធីនេះគឺ៖ អ្នកស្រី យឹម សុគន្ធមាលា ទីប្រឹក្សាឯករាជ្យ និងព្រះតេជព្រះគុណ សឿង សុភា សមណនិស្សិតថ្នាក់អនុបណ្ឌិតផ្នែកច្បាប់សិទ្ធិមនុស្សអន្តរជាតិ ។
On Friday 23 February 2024, CCHR held a radio program with a topic on “Morality, Religious Beliefs and Respect for Human Rights”. Honorable speakers for this program were Mrs. Yim Sokun Mealea, Freelance Consultant and Venerable Soeung Sophea, Master Student in International Human Rights Law.

Friday Feb 23, 2024
Community situation in Prey Lang Areas
Friday Feb 23, 2024
Friday Feb 23, 2024
នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ គម្រោងការពារសេរីភាពមូលដ្ឋាន សិទ្ធិដីធ្លី និងធនធានធម្មជាតិ នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានរៀបចំកិច្ចពិភាក្សាក្រោម “ស្ថានភាពសហគមន៍នៅតបនព្រៃឡង់” វាគ្មិនកិត្តិយស៖ លោក ហេង គឹមហុង ប្រធានប្រតិបត្ដិសមាគមបណ្ដាញយុវជនកម្ពុជា និងលោក ហឿន សុភាព អ្នកសម្របសម្រួលបណ្ដាញសហគមន៍ព្រៃឡង់។
On 22 February 2024, CCHR’s Protecting Fundamental Freedom Land and Natural Resource Project (PFFLN) held a radio talk on topic the “Community situation in Prey Lang Areas”. The speaker was Mr. Heng Kimhong, President of Cambodia youth Network and Mr. Hoeun Sopheap, Coordinator of Prey Lang Network.

Tuesday Feb 20, 2024
Following the news and politics of the Cambodian people
Tuesday Feb 20, 2024
Tuesday Feb 20, 2024
នៅថ្ងៃសុក្រ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ កម្មវិធីវិទ្យុសិទ្ធិមនុស្សកម្ពុជានៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានរៀបចំកម្មវិធីវិទ្យុក្រោមប្រធានបទ “ការតាមដានព័ត៌មាន និងនយោបាយរបស់ប្រជាពលរដ្ឋខ្មែរ” វាគ្មិនក្នុងកម្មវិធីនេះគឺ៖ អ្នកនាង គុច ណារ៉េន អ្នកគ្រប់គ្រងសារព័ត៌មានកោះសន្តិភាព និងលោក ប៉ោ មករា អ្នកសិក្សាកិច្ចការសង្គម និងនយោបាយ ។
On Friday 16 February 2024, CCHR held a radio program with a topic on “Following the news and politics of the Cambodian people”. Honorable speakers for this program were Ms. Khoch Naren, Editor-in-Chief at Koh Santepheap and Mr. Por Makara, Social and Political Affairs.

Tuesday Feb 20, 2024
Tuesday Feb 20, 2024
នៅថ្ងៃអង្គារ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានរៀបចំកម្មវិធីវិទ្យុទៅលើប្រធានបទ “ការអនុវត្ត អនុសញ្ញាអន្តរជាតិ ស្តីពីការការពារជនគ្រប់រូបពីការបាត់ខ្លួនដោយបង្ខំ” ដែលមានវាគ្មិន៖ ឯកឧត្តម វ៉ាន ដាណា សមាជិកគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងអ្នកស្រី សន រ៉ាមណា មន្ត្រីសិទ្ធិមនុស្សនៃការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា។
On Tuesday, 20 February 2024, CCHR’s held a radio talk show on the topic “Implementation of Convention for the Protection of All Persons from Enforced Disappearance”. The honorable speakers were H.E Van Dana, Member of Cambodian Human Rights Committee and Mrs. Sorn Ramana, Human Rights Officer of the Office of the High Commissioner for Human Rights in Cambodia.

Monday Feb 19, 2024
Prosecution
Monday Feb 19, 2024
Monday Feb 19, 2024
កាលពីថ្ងៃព្រហស្បតិ៍ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ គម្រាងសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានរៀបចំកម្មវិធីវិទ្យុក្រោមប្រធានបទស្តីពី “អង្គការអយ្យការ” វាគ្មិនកិត្តិយសចូលរួមកិច្ចពិភាក្សាក្នុងកម្មវិធីនេះគឺ លោកជំទាវ សុខ វិសាល ព្រះរាជអាជ្ញាក្រសួងយុត្តិធម៌ និងជាប្រធាននាយកដ្ឋានកិច្ចការអយ្យការ។
On Thursday 15 February 2024, CCHR’s Fair Trial Rights Project (FTRP) held a radio program with a topic on the “Prosecution”. Honorable speaker for this program was H.E. SOK Wisal Prosecutor and Director of Prosecution Affair Department.

