Episodes

Tuesday May 07, 2024
បរិយាកាសសេរីភាពសារព័ត៌មាននៅកម្ពុជា Climate of Press Freedom
Tuesday May 07, 2024
Tuesday May 07, 2024
នៅថ្ងៃសុក្រ ទី០៣ ខែឧសភា ឆ្នាំ២០២៤ គម្រោងគាំទ្រប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងសេរីភាពមូលដ្ឋាននៅកម្ពុជានៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានរៀបចំកម្មវិធីវិទ្យុកិច្ចពិភាក្សាផ្ទាល់ស្តីពី “បរិយាកាសសេរីភាពសារព័ត៌មាននៅកម្ពុជា” ដែលមានវាគ្មិនកិត្តិយស២រូប រួមមាន អ្នកនាង ទុយ អេងលី អ្នកសារព័ត៌មានសេរី និងលោក ស៊ុន ណារិន អ្នកសារព័ត៌មាន ។
On Friday, 03 May 2024, CCHR’s FOEx project held Radio Dialogue under the topic “Climate of Press Freedom” in which two honorable speakers were invited including, Mrs. Tuy Engly, a journalist and Mr. Sun Narin, a journalist.

Tuesday May 07, 2024
អភិបាលកិច្ចល្អក្នុងសហគមន៍មូលដ្ឋាន Good Government in Community
Tuesday May 07, 2024
Tuesday May 07, 2024
នៅថ្ងៃព្រហស្បតិ៍ ទី០២ ខែឧសភា ឆ្នាំ២០២៤ កម្មវិធីវិទ្យុសិទ្ធិមនុស្សកម្ពុជានៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានរៀបចំកម្មវិធីវិទ្យុក្រោមប្រធានបទ “អភិបាលកិច្ចល្អក្នុងសហគមន៍មូលដ្ឋាន” វាគ្មិនក្នុងកម្មវិធីនេះគឺ៖ លោក ញ៉ាវ តង អនុប្រធាននាយកដ្ឋាន នៃនាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ នៃក្រសួងមហាផ្ទៃ និងលោកបណ្ដិត ប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា ។
On Thursday 02nd May 2024, CCHR held a radio program with a topic on “Good Government in Community”. Honorable speaker for this program were Mr. Nhav Tong, Deputy Director of the Department of General Director of Administration Municipal, District, Commune, Sangkat, Ministry of Interior and Dr. Pa Chanroeun, President of Cambodia Institute of Democracy.

Tuesday May 07, 2024
Tuesday May 07, 2024
នៅថ្ងៃអង្គារ ទី៣០ ខែមេសា ឆ្នាំ២០២៤ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានរៀបចំកម្មវិធីវិទ្យុទៅលើប្រធានបទ “សិទ្ធិចូលរួម និងការបញ្ចេញមតិរបស់កុមារ” ដែលមានវាគ្មិន៖ ឯកឧត្តម ណុប ឫទ្ធី អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិដើម្បីកុមារ និងលោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ។
On Tuesday, 30 April 2024, CCHR’s held a radio talk show on the topic “Child’s Right to Participant and Expression”. The honorable speakers were H.E. Nop Rithea, Deputy Secretary General, Cambodia National Council for Children and Mr. Am Sam Ath, Operation Director of LICADHO.

Tuesday Apr 30, 2024
ការបង្ហាញខ្លួនឯង និងការគាំទ្រ Come out and Support
Tuesday Apr 30, 2024
Tuesday Apr 30, 2024
នៅថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤ ម.ស.ម.ក បានរៀបចំកម្មវិធីវិទ្យុមួយក្រោមប្រធានបទ “ការបង្ហាញខ្លួនឯង និងការគាំទ្រ” ក្រោមគម្រោងនិន្នាការភេទ និងអត្តសញ្ញាណយេនឌ័រ/ការបង្ហាញទំនោរយេនឌ័រ និងលក្ខណៈភេទ។ វាគ្មិនកិត្តិយសចំនួនពីររូបនៅក្នុងកម្មវិធីវិទ្យុនេះរួមមាន ណឺ មិនា និស្សតិផ្នែកម្ហូបអាហារ នៃវិទ្យាស្ថានម្ហូបអាហារកម្ពុជា និងលោក ឈុំ វួ និស្សិតផ្នែកស្ថាបត្យកម្ម នៃសាកលវិទ្យាល័យភូមិន្ទ និងវិចិត្រសិល្បៈ។
On Friday, April 26th, 2024, the CCHR organized a radio talk show under the topic of “Come out and Support” under the Sexual Orientation and Gender Identity/Gender Expression and Sex Characteristics (SOGIESC) Project. Two honorable speakers in this radio talk show are Neu Minea, Culinary Arts Student at Academic culinary arts of Cambodia and Chhum Wu, Architecture Student at Royal University College of Fine Arts.

Tuesday Apr 30, 2024
របកគំហើញរបាយការណ៍ឃ្លាំមើលសេរីភាពមូលដ្ឋាននៅកម្ពុជា
Tuesday Apr 30, 2024
Tuesday Apr 30, 2024
កាលពីថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ គម្រាងបង្កើនការគោរពសិទ្ធិនៅកម្ពុជានៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានរៀបចំកិច្ចពិភាក្សាក្រោម ប្រធានបទ«របកគំហើញរបាយការណ៍ឃ្លាំមើលសេរីភាពមូលដ្ឋាននៅកម្ពុជា» វាគ្មិនកិត្តិយស លោក សួន ប៊ុតម៉ៅ ប្រធានផ្នែកសិទ្ធិមនុស្ស និងដីធ្លីនៃសមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (អាដហុក) និង អ្នកស្រី ប្រាក់ ចាន់ម្លី អ្នកសម្របសម្រួលគម្រោងឃ្លាំមើលសេរិភាពមូលដ្ឋាននៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា។
On 25 April 2024, CCHR’s Advancing Rights in Cambodia Project (ARC) held a discussion on topic “The Finding of Cambodia Fundamental Freedoms Monitor’s Report”. Guest speakers were Mr. Sourn Butmao, Head of Human Rights and Land Rights Section, and Ms. Prak Chanmly, Project Coordinator for the Cambodia Center for Human Rights' Fundamental Freedom Monitoring Project.

Tuesday Apr 30, 2024
Tuesday Apr 30, 2024
នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ គម្រោងពង្រឹងការចូលរួមរបស់អង្គការសង្គមស៊ីវិលកម្ពុជាក្នុងដំណើរការពិនិត្យជាសកលតាមកាលកំណត់នៃអង្គការសហប្រជាជាតិ (ហៅកាត់ យូភីអ) នៃ ម.ស.ម.ក បានរៀបចំកម្មវិធីពិភាក្សាវិទ្យុក្រោមប្រធានបទ «ការតស៊ូមតិក្នុងដំណើរការយូភីអជុំទី៤ របស់អង្គការសង្គមស៊ីវិលដើម្បីការទទួលបានយុត្តិធម៌»។ កម្មវិធីពិភាក្សានេះមានវាគ្មិនពីររូបអញ្ជើញចូលរួមគឺលោក អាំ សុខាប្រធានកម្មវិធីនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ និងលោក ហ៊ុន ស៊ាងហាក់ អ្នកសម្របសម្រួលគម្រោងសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ៕On 24 April 2024, the Cambodian Center for Human Rights’ Strengthening the Engagement of Cambodian Civil Society Stakeholders in the United Nations Universal Periodic Review Mechanism project hosted a radio talk show entitled ‘Civil Society’s Advocacy in the Fourth Universal Periodic Review of Cambodia for Access to Justice.’ The talk show was attended by Mr. Arm Sokha, Program Manager of Community Legal Education Center and Mr. Hun Seang Hak, Coordinator of the Fair Trial Rights Project of the Cambodian Center for Human Rights.

Thursday Apr 18, 2024
បញ្ហាប្រឈមរបស់សហគមន៌សាទនៅតំបន់ឆ្នេរ
Thursday Apr 18, 2024
Thursday Apr 18, 2024
កាលពីថ្ងៃព្រហស្បតិ៍ ទី៤ ខែមេសា ឆ្នាំ ២០២៤ គម្រោង ពង្រឹងសកម្មភាពសង្គមស៊ីវិលដើម្បីចូលរួមក្នុងអភិបាលកិច្ចសេដ្ឋកិច្ចនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានរៀបចំកិច្ចពិភាក្សាក្រោម “បញ្ហាប្រឈមរបស់សហគមន៌សាទនៅតំបន់ឆ្នេរ” វាគ្មិនកិត្តិយស លោកសុខ សុខុម ប្រធានអង្គការស្រឡាញ់ធនធានធម្មជាតិកម្ពុជា និង អ្នកស្រី នង លឹមហ៊ង ប្រធានសហគមន៍នេសាទ តំបន់ឆ្នេរសមុទ្រជ្រោយស្វាយ ខេត្តកោះកុង។
On 04 April 2024, CCHR’s Strengthening CSOs to Take Action on Economic Governance project held a radio talk on topic “Challenges of fisheries community in Coastal area”. The speakers were Mr. Sok Sokhom, President of Natural Resource lover in Cambodia and Ms. Norng limheang, Chief of fishery community at Chroy Svay Community at Koh Kong Province.

Thursday Apr 11, 2024
ការបៀតបៀនតាមប្រព័ន្ធអនឡាញ Online Harassment
Thursday Apr 11, 2024
Thursday Apr 11, 2024
នៅថ្ងៃអង្គារ ទី២ ខែមេសា ឆ្នាំ២០២៤ ម.ស.ម.ក បានរៀបចំកិច្ចពិភាក្សាមួយប្រធានបទ «ការបៀតបៀនតាមប្រព័ន្ធអនឡាញ»ក្រោមគម្រោងបង្កើនការគោរពសិទ្ធិនៅកម្ពុជា។ វាគ្មិនកិត្តិយសចំនួនពីររូបនៅក្នុងកម្មវិធីវិទ្យុនេះរួមមាន កញ្ញា ជាតិ ចាន់សូលីនដា អ្នកសម្របសម្រួលការតស៊ូមតិផ្នែកយេនឌ័រនៃអង្គការបន្ទាយស្រី និង សេង សុខជាតិ អ្នកទំនាក់ទំនងនៃក្រុមក្ដីស្រឡាញ់គឺចម្រុះ។
On Tuesday, April 2nd, 2024, CCHR organized a radio dialogue under the topic of “Online Harassment” under the Advancing Rights in Cambodia (ARC) Project. Two honorable speakers in this radio dialogue are Ms. Cheath Chansolinda, Gender and Advocacy Director of the Banteay Srei and Seng Sokcheat, Communication Officer of the LoveIsDiversity.

