Episodes

Wednesday May 29, 2024
សេរីភាពខាងជំនឿសាសនា The Rights to Freedom of Belief and Religious
Wednesday May 29, 2024
Wednesday May 29, 2024
នៅថ្ងៃព្រហស្បត្តិ៍ ទី២៣ ខែឧសភា ឆ្នាំ២០២៤ ម.ស.ម.ក បានរៀបចំកិច្ចពិភាក្សាមួយប្រធានបទ«សេរីភាពខាងជំនឿសាសនា» ក្រោមគម្រោងការពារសេរីភាពមូលដ្ឋាន សិទ្ធិដីធ្លី និងធនធានធម្មជាតិ ។ មានវាគ្មិនកិត្តិយសចំនួនមួយអង្គ និងមួយរួប បានអញ្ចើញចូលរួមនៅក្នុងកម្មវិធីវិទ្យុនេះរួមមាន ព្រះតេជគុណ អឿន រិទ្ធិ សមណនិស្សិតនៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា និង លោក ស៊ុម ច័ន្ទមុនី នាយកប្រតិបត្តិអង្គការស្ពានសន្តិភាព។
On Thursday, 23rd May 2024, CCHR organized a radio dialogue under the topic of “The Rights to Freedom of Belief and Religious’’ under the Protecting Fundamental Freedoms, Land Rights and Natural Resources (PFFLN) Project. Two honorable speakers in this radio dialogue are Venerable Oeurth Rith, Student from Paññāsāstra University of Cambodia and Mr Som Chanmony, Executive Director of Peace Bridges Organization.

Wednesday May 29, 2024
សិទ្ធិមានជីវិតការពារដោយច្បាប់ Right to Life Protected by Law
Wednesday May 29, 2024
Wednesday May 29, 2024
នៅថ្ងៃអង្គារ ទី២៨ ខែឧសភា ឆ្នាំ២០២៤ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានរៀបចំកម្មវិធីវិទ្យុទៅលើប្រធានបទ “សិទ្ធិមានជីវិតការពារដោយច្បាប់” ដែលមានវាគ្មិន៖ ឯកឧត្តម វ៉ាន់ ដាណា សមាជិកគណៈកម្មាធិកាសិទ្ធិមនុស្សកម្ពុជា និងលោកមេធាវី សុក សំអឿន ប្រធានក្រុមអ្នកច្បាប់ ទីប្រឹក្សាអមរិន្ទ និងទីប្រឹក្សាអង្គការតម្លាភាពកម្ពុជា ។
On Tuesday, 28 May 2024, CCHR’s held a radio talk show on the topic “Right to Life Protected by Law”. The honorable speakers were H.E Van Dana, Member of Cambodian Human Rights Committee and Attorney. Sok Samoeun, Chief Attorney at AMRIN Law, Consultants Group and Consultants of Transparency International Cambodia.

Friday May 24, 2024
ការចែករំលែកបទពិសោធន៍របស់យុវជនក្នុងការងារសង្គម
Friday May 24, 2024
Friday May 24, 2024
នៅថ្ងៃសុក្រ ទី២៤ ខែឧសភា ឆ្នាំ២០២៤ កម្មវិធីវិទ្យុសិទ្ធិមនុស្សកម្ពុជានៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានរៀបចំកម្មវិធីវិទ្យុក្រោមប្រធានបទ “ការចែករំលែកបទពិសោធន៍របស់យុវជនក្នុងការងារសង្គម” វាគ្មិនក្នុងកម្មវិធីនេះគឺ៖ កញ្ញា ចៀន សូណា យុវជនសកម្មនៃការងារសង្គម និងលោក ម៉ា ចិត្រា ប្រធានកម្មវិធីប្រព័ន្ធផ្សព្វផ្សាយ នៃអង្គការភាពជាដៃគូដើម្បីបរិស្ថាន និងការអភិវឌ្ឍ ។
On Friday 24th May 2024, CCHR held a radio program with a topic on “Sharing Youth Experiences in Social Work”. Honorable speaker for this program were Ms. Chen Sona, Active youth and Mr. Ma Chetra, Media Program Manager of Partnership for environment and Development

Friday May 24, 2024
អាជីវកម្ម និងផលប៉ះពាល់ដល់កុមារ Business and Impact on Children
Friday May 24, 2024
Friday May 24, 2024
នៅថ្ងៃអង្គារ ទី២១ ខែឧសភា ឆ្នាំ២០២៤ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានរៀបចំកម្មវិធីវិទ្យុទៅលើប្រធានបទ “អាជីវកម្ម និងផលប៉ះពាល់ដល់កុមារ” ដែលមានវាគ្មិន៖ ឯកឧត្តម ណុប ឫទ្ធី អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិដើម្បីកុមារ និងកញ្ញា នាក់ សុគន្ធា ប្រធានគណៈកម្មាធិការប្រតិបត្តិសមាគមចលនាកុមារ និងយុវជនកម្ពុជាដើម្បីសិទ្ធិកុមារ ។
On Tuesday, 21 May 2024, CCHR’s held a radio talk show on the topic “Business and Impact on Children”. The honorable speakers were Mr. Nop Rithea, Deputy Secretary General, Cambodia National Council for Children and Ms. Nak Sokunthea, Chairman of the Executive Committee of Cambodia Children and Young People Movement for Child Rights.

Tuesday May 21, 2024
ព្រះពុទ្ធសាសនា និងការអប់រំផ្លូវចិត្ត Buddhism and Mental Health Education
Tuesday May 21, 2024
Tuesday May 21, 2024
នៅថ្ងៃសុក្រ ទី១៧ ខែឧសភា ឆ្នាំ២០២៤ កម្មវិធីវិទ្យុសិទ្ធិមនុស្សកម្ពុជានៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានរៀបចំកម្មវិធីវិទ្យុក្រោមប្រធានបទ “ព្រះពុទ្ធសាសនា និងការអប់រំផ្លូវចិត្ត” វាគ្មិនក្នុងកម្មវិធីនេះគឺ៖ ព្រះភិក្ខុចន្ទប្បិយោ រីម ចានរ៉ា និងឯកឧត្តមបណ្ឌិត សាន សម្ផស្ស អនុរដ្ឋលេខាធិការ នៃក្រសួងធម្មការ និងសាសនា ។
On Friday 17th May 2024, CCHR held a radio program with a topic on “Buddhism and Mental Health Education”. Honorable speaker for this program were Venerable. Rim Chanra and H.E Dr. San Somphors, Undersecretary of State of Ministry of Cult and Religion.

Friday May 17, 2024
បញ្ឈប់ការរើសអើងលើអ្នកស្រឡាញ់ភេទដូចគ្នា Stop Discrimination against LGBTIQ
Friday May 17, 2024
Friday May 17, 2024
នៅថ្ងៃសុក្រ ទី១៥ ខែឧសភា ឆ្នាំ២០២៤ ម.ស.ម.ក បានរៀបចំកម្មវិធីវិទ្យុមួយក្រោមប្រធានបទ “បញ្ឈប់ការរើសអើងលើអ្នកស្រឡាញ់ភេទដូចគ្នា” ក្រោមគម្រោងនិន្នាការភេទ និងអត្តសញ្ញាណយេនឌ័រ/ការបង្ហាញទំនោរយេនឌ័រ និងលក្ខណៈភេទ។ វាគ្មិនកិត្តិយសចំនួនពីររូបនៅក្នុងកម្មវិធីវិទ្យុនេះរួមមាន អ្នកស្រី ម៉ៅ ម៉ាប់ នាយិកាប្រតិបត្តិនៃអង្គការក្លាហាន និងគុយ ធីតា សហស្ថាបនិកក្រុមក្ដីស្រឡាញ់គឺចម្រុះ។
On 15 May 2024, the CCHR organized a radio talk show under the topic of “Stop Discrimination against LGBTIQ” under the Sexual Orientation and Gender Identity/Gender Expression and Sex Characteristics (SOGIESC) Project. Two honorable speakers in this radio talk show are Mrs. Mao Mab, Executive Director of Klahaan and Kuy Thida, co-founder of Love is Diversity.

Friday May 17, 2024
សិទ្ធិទទួលបានការជំនុំជម្រះជាសាធារណៈ The Right to a Public Hearing
Friday May 17, 2024
Friday May 17, 2024
កាលពីថ្ងៃព្រហស្បតិ៍ ទី១៦ ខែឧសភា ឆ្នាំ២០២៤ គម្រាងសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានរៀបចំកម្មវិធីវិទ្យុក្រោមប្រធានបទស្តីពី “សិទ្ធិទទួលបានការជំនុំជម្រះជាសាធារណៈ” វាគ្មិនកិត្តិយសចូលរួមកិច្ចពិភាក្សាក្នុងកម្មវិធីនេះគឺ លោកមេធាវី សំ ចំរើន មេធាវីនៃក្រុមមេធាវី ដូនពេញ។
On 16 May 2024, CCHR’s Fair Trial Rights Project (FTRP) held a radio program with a topic on the “The Right to a Public Hearing”. Honorable speaker for this program was Attorney Sam Chamroern, lawyer at Daun Penh Law Group.

Wednesday May 15, 2024
ផលជះនៃបញ្ហាផ្លូវចិត្តទៅលើស្រ្តីរងគ្រោះដោយអំពើហិង្សា
Wednesday May 15, 2024
Wednesday May 15, 2024
នៅថ្ងៃសុក្រ ទី១០ ខែឧសភា ឆ្នាំ២០២៤ កម្មវិធីវិទ្យុសិទ្ធិមនុស្សកម្ពុជានៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានរៀបចំកម្មវិធីវិទ្យុក្រោមប្រធានបទ “ផលជះនៃបញ្ហាផ្លូវចិត្តទៅលើស្រ្តីរងគ្រោះដោយអំពើហិង្សា” វាគ្មិនក្នុងកម្មវិធីនេះគឺ៖ លោកស្រី ស៊ុន ម៉ូនិច អនុប្រធាននាយកដ្ឋានការពារផ្លូវច្បាប់ នៃក្រសួងកិច្ចការនារី និងអ្នកស្រី ឈឺន សារាន់ មន្រ្តីកម្មវិធី និងជាអ្នកទទួលបន្ទុកប្រឹក្សាយោបល់ នៃអង្គការបន្ទាយស្រី ប្រចាំខេត្តសៀមរាប។
On Friday 10th May 2024, CCHR held a radio program with a topic on “The Effects of Violence on Women’s Mental Health”. Honorable speaker for this program were Mrs. Sun Monich, Deputy Director of the Legal Protection Department of Ministry of Women's Affairs and Ms. Chhoeun Saran, Program Officer and Consultant in charge of Banteay Srei in Siem Reap.

