Episodes

Thursday Nov 07, 2024
ការលើកកម្ពស់សិទ្ធិ និងសេរីភាពមូលដ្ឋានតាមរយៈយន្តការយូភីអ
Thursday Nov 07, 2024
Thursday Nov 07, 2024
នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤ គម្រោងដំណើរការពិនិត្យជាសកលតាមកាលកំណត់ (យូភីអ) បានរៀបចំកម្មវិធីវិទ្យុក្រោមប្រធានបទ «ការលើកកម្ពស់សិទ្ធិ និងសេរីភាពមូលដ្ឋានតាមរយៈយន្តការយូភីអ»។ វាគ្មិនសម្រាប់កម្មវិធីវិទ្យុនេះ គឺលោក សួន ប៊ុតម៉ៅ ប្រធានផ្នែកសិទ្ធិមនុស្ស និងសិទ្ធដីធ្លីនៃសមាគមអាដហុក និងអ្នកស្រី ប្រាក់ ចាន់ម្លី អ្នកសម្របសម្រួលគម្រោងនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា។
On November 6, 2024, the Universal Periodic Review (UPR) Project hosted a radio talk show titled “Advancing Rights and Fundamental Freedoms through the UPR Mechanism.” The speakers for this program were Mr. Suon But Mao, Head of Human Rights and Land Rights at ADHOC, and Ms. Prak Chanmly, Project Coordinator at the Cambodian Center for Human Rights.

Wednesday Nov 06, 2024
ទិវាអន្តរជាតិដើម្បីបញ្ចប់និទណ្ឌភាពនៃឧក្រិដ្ឋកម្មលើអ្នកសារព័ត៌មាន
Wednesday Nov 06, 2024
Wednesday Nov 06, 2024
នៅថ្ងៃចន្ទ ទី៤ខែវិច្ឆិកា ឆ្នាំ២០២៤ គម្រោងគាំទ្រប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងសេរីភាពមូលដ្ឋាននៅកម្ពុជានៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានរៀបចំកម្មវិធីវិទ្យុកិច្ចពិភាក្សាផ្ទាល់ស្តីពី “ទិវាអន្តរជាតិដើម្បីបញ្ចប់និទណ្ឌភាពនៃឧក្រិដ្ឋកម្មលើអ្នកសារព័ត៌មាន” ដែលមានវាគ្មិនកិត្តិយស២រូប
រួមមាន លោក ណុប វី នាយកប្រតិបត្តិសមាគមសម្ព័ន្ធអ្នកសារព័ត៌មាន (CamboJa) និង អ្នកនាង គុច ណារ៉េន និពន្ធនាយកអនឡាញសារព័ត៌មានកោះសន្តិភាព៕
On Monday, 04 November 2024, CCHR’s FoEx project held Radio Dialogue under the topic “International Day to End Impunity for Crimes Against Journalists” in which two honorable speakers were invited including, Nob Vy Executive Director of CamboJA and Mss. Kuch Naren, Koh Santepheap's online editor-in-chief.

Monday Nov 04, 2024
រក្សាធនធានធម្មជាតិ រក្សាភ្ញៀវទេសចរណ៍
Monday Nov 04, 2024
Monday Nov 04, 2024
នៅថ្ងៃព្រហស្បត្តិ៍ ទី៣១ ខែតុលា ឆ្នាំ២០២៤ ម.ស.ម.ក បានរៀបចំកិច្ចពិភាក្សាមួយអំពី ប្រធានបទ «រក្សាធនធានធម្មជាតិ រក្សាភ្ញៀវទេសចរណ៍»ក្រោមគម្រោងការពារសេរីភាពមូលដ្ឋាន សិទ្ធិដីធ្លី និងធនធានធម្មជាតិ ដែលមានវាគ្មិនកិត្តិយស ចំនួនពីររូប បានអញ្ចើញចូលរួមនៅក្នុងកម្មវិធីវិទ្យុនេះរួមមាន អ្នកស្រី លូង ដាវី អ្នកគ្រប់គ្រងគម្រោងនៃអង្កការ អាក់សិនអេត និង អ្នកស្រី ឡោះ សាឌះ ជាអ្នកតំណាងពីសហគមន៍នេសាទត្រពាំងរពៅខេត្តកំពត ។
On Thursday, October 31st, 2024, CCHR organized a radio dialogue on “Preserve Natural Resources, Preserve Tourism’’ under the Protecting Fundamental Freedoms, Land Rights and Natural Resources (PFFLN) Project. Two honorable guest speakers in this radio dialogue are Ms. Loung Davy, Program Manager at ActionAid Cambodia, and Ms. Los Sadeas, Representative from Tropeang-Ropov Fishery Community, Kampot Province.

Friday Nov 01, 2024
ការយល់ដឹង និងផលជះនូវអំពើនិទណ្ឌភាព
Friday Nov 01, 2024
Friday Nov 01, 2024
នៅថ្ងៃសុក្រ ទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ កម្មវិធីវិទ្យុសិទ្ធិមនុស្សកម្ពុជានៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានរៀបចំកម្មវិធីវិទ្យុក្រោមប្រធានបទ “ការយល់ដឹង និងផលជះនូវអំពើនិទណ្ឌភាព” វាគ្មិនក្នុងកម្មវិធីនេះគឺ៖ មេធាវី គង់ សំអុន ប្រធានការិយាល័យមេធាវីអាស៊ី និងលោក អូត ឡាទីន មន្រ្តីសម្របសម្រួលគម្រោងនៃសមាគមបណ្ដាញយុវជនកម្ពុជា ។
On Friday 01st November 2024, CCHR held a radio program with a topic on “Awareness and the impact of Impunity”. Honorable speakers for this program Attorney. Kong Sam Onn, President of ASIA Law Office and Mr. Ot Latin, Project coordinator of Cambodian Youth Network Association.

Wednesday Oct 30, 2024
ហេតុអ្វីបានជាពលរដ្ឋមានការប្រុងប្រយ័ត្នចូលរួមក្នុងវិស័យនយោបាយ?
Wednesday Oct 30, 2024
Wednesday Oct 30, 2024
នៅថ្ងៃសុក្រ ទី២៥ ខែតុលា ឆ្នាំ២០២៤ កម្មវិធីវិទ្យុសិទ្ធិមនុស្សកម្ពុជានៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានរៀបចំកម្មវិធីវិទ្យុក្រោមប្រធានបទ “ហេតុអ្វីបានជាពលរដ្ឋមានការប្រុងប្រយ័ត្នចូលរួមក្នុងវិស័យនយោបាយ?” វាគ្មិនក្នុងកម្មវិធីនេះគឺ៖ លោក ឯម សុវណ្ណារ៉ា សាស្ត្រាផ្នែកវិទ្យាសាស្ត្រនយោបាយ និងលោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ ។
On Friday 25th October 2024, CCHR held a radio program with a topic on “Why are citizens cautious about participating in politics?”. Honorable speakers for this program Mr. Em Sovanara, Professor of Political Science and Mr. Sek Sochet, Advisor for Mindset development and Researcher.

Wednesday Oct 30, 2024
អនុសាសន៍នៃការពិនិត្យជាសកលតាមកាលកំណត់ជុំទី៤ ពាក់ព័ន្ធនឹងការទទួលបានយុត្តិធម៌
Wednesday Oct 30, 2024
Wednesday Oct 30, 2024
កាលពីថ្ងៃព្រហស្បតិ៍ ទី២៤ ខែតុលា ឆ្នាំ២០២៤ ចាប់ពីវេលាម៉ោង១១:០០ ដល់ម៉ោង ១២:០០ថ្ងៃត្រង់ គម្រោងសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានរៀបចំកម្មវិធីវិទ្យុក្រោមប្រធានបទស្តីពី “អនុសាសន៍នៃការពិនិត្យជាសកលតាមកាលកំណត់ជុំទី៤ ពាក់ព័ន្ធនឹងការទទួលបានយុត្តិធម៌” វាគ្មិនកិត្តិយសចូលរួមកិច្ចពិភាក្សាក្នុងកម្មវិធីនេះគឺ លោក សួន ប៊ុតម៉ៅ ប្រធានផ្នែកសិទ្ធិមនុស្ស និងដីធ្លីនៃសមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (អាដ ហុក)។
On 24 October 2024, CCHR’s Fair Trial Rights Project (FTRP) held a radio program with a topic on the “The universal periodic review's (UPR) fourth cycle of recommendations regarding access to justice”. Honorable speaker for this program was Mr. Sourn Butmao, Head of Human Rights and Land Rights Section at Cambodian Human Rights and Development Association (ADHOC).

Wednesday Oct 30, 2024
សិទ្ធិទទួលបានសន្តិសុខសង្គម
Wednesday Oct 30, 2024
Wednesday Oct 30, 2024
នៅថ្ងៃអង្គារ ទី២២ ខែតុលា ឆ្នាំ២០២៤ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានរៀបចំកម្មវិធីវិទ្យុទៅលើប្រធានបទ “សិទ្ធិទទួលបានសន្តិសុខសង្គម” ដែលមានវាគ្មិន៖ លោកស្រី ចាន់ ស៊ីណូន អនុប្រធាននាយកដ្ឋានសេវាកម្មអតិថិជន និងទំនាក់ទំនងសាធារណៈ និងលោក រី សុវណ្ណា មន្ត្រីសិទ្ធិមនុស្ស នៃការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា។
On Tuesday, 22nd October 2024, CCHR’s held a radio talk show on the topic “The Right to Social Security”. The honorable speakers were Mrs. Chan Sinoun, Deputy Director of Customer Service and Public Relations and Mr. Ry Sovanna, Human Rights Officer of the Office of the High Commissioner for Human Rights in Cambodia.

Wednesday Oct 30, 2024
របកគំហើញនៃសលាកប័ត្រព័ត៌មានស្តីពីការបណ្តេញចេញដោយបំពាន
Wednesday Oct 30, 2024
Wednesday Oct 30, 2024
កាលពីថ្ងៃព្រហស្បតិ៍ ទី១៧ ខែតុលា ឆ្នាំ ២០២៤ គម្រោង ពង្រឹងសមត្ថភាពសង្គមស៊ីវិលដើម្បីចូលរួមក្នុងអភិបាលកិច្ចសេដ្ឋកិច្ចនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានរៀបចំកិច្ចពិភាក្សាក្រោម “របកគំហើញនៃសលាកប័ត្រព័ត៌មានស្តីពីការបណ្តេញចេញដោយបំពាន” វាគ្មិនកិត្តិយស លោក វណ្ណ សុផាត អ្នកសម្របសម្រួលគម្រោងនៃ ម.ស.ម.ក និង អ្នកស្រី ស៊ា ដាវី តំណាងសហគមន៍សំរោងត្បូង បឹងតាមោក រាជធានីភ្នំពេញ។
On 17 October 2024, CCHR’s Strengthening CSOs to Take Action on Economic Governance project held a radio talk on topic “The finding of CCHR's Factsheet on forced evictions in Cambodia”. The speakers were Mr. Vann Sophath, Project Coordinator of CCHR and Mrs. Sea Davy, Community member at Samrong Tbong, Boeung Tamok, Phnom Penh.

