Episodes
Monday Aug 12, 2024
ការរំពឹងទុករបស់ប្រជាសហគមន៍ក្នុងការរស់នៅសមរម្យ
Monday Aug 12, 2024
Monday Aug 12, 2024
នៅថ្ងៃសុក្រ ទី០២ ខែសីហា ឆ្នាំ២០២៤ កម្មវិធីវិទ្យុសិទ្ធិមនុស្សកម្ពុជានៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានរៀបចំកម្មវិធីវិទ្យុក្រោមប្រធានបទ “ការរំពឹងទុករបស់ប្រជាសហគមន៍ក្នុងការរស់នៅសមរម្យ” វាគ្មិនក្នុងកម្មវិធីនេះគឺ៖ អ្នកស្រី ថៃ ចាន់ណា ប្រធានសហគមន៍ពង្រសែនជ័យ និងលោក ស៊ាង មួយឡៃ ប្រធានកម្មវិធីសិទ្ធិក្នុងទីក្រុង នៃអង្គការសមាគមធាងត្នោត ។
On Friday 02 August 2024, CCHR held a radio program with a topic on “Communities’ Expectations for a Decent Living”. Honorable speakers for this program were Ms. Thai Channa, Leader of Pongro Sen Chey Community and Mr. Seang Muoylay, Rights to the City Program Manager of Sahmakum Teang Tnaut Organization.
Monday Aug 12, 2024
សេរីភាពអ៊ីនធើណិតនៅកម្ពុជា Internet Freedom in Cambodia
Monday Aug 12, 2024
Monday Aug 12, 2024
នៅថ្ងៃព្រហស្បតិ៍ ទី០១ ខែសីហា ឆ្នាំ២០២៤ គម្រោងគាំទ្រប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងសេរីភាពមូលដ្ឋាននៅកម្ពុជានៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានរៀបចំកម្មវិធីវិទ្យុកិច្ចពិភាក្សាផ្ទាល់ស្តីពី “សេរីភាពអ៊ីនធើណិតនៅកម្ពុជា” ដែលមានវាគ្មិនកិត្តិយស២រូប រួមមាន លោក ណុប វី នាយកប្រតិបត្តិសមាគមសម្ព័ន្ធអ្នកសារព័ត៌មាននៅកម្ពុជា (CamboJa) និង កញ្ញា គង់ រស្មី អ្នកសារព័ត៌មាននិងអ្នកផលិតភាពយន្តឯកសារឯករាជ្យ។
On Friday, 01 August 2024, CCHR’s FOEx project held Radio Dialogue under the topic “Internet Freedom in Cambodia” in which two honorable speakers were invited including, Mr. Nop Vy, Executive Director of CamboJA and Kong Raksmey, Journalist and Independent Documentary Filmmaker.
Wednesday Aug 07, 2024
សិទ្ធិទទួលបានសេចក្តីសម្រេចដោយមានសំអាងហេតុ និងជាសាធារណៈ
Wednesday Aug 07, 2024
Wednesday Aug 07, 2024
កាលពីថ្ងៃព្រហស្បតិ៍ ទី១៨ ខែកក្កដា ឆ្នាំ២០២៤ ចាប់ពីវេលាម៉ោង១១:០០ ដល់ម៉ោង ១២:០០ថ្ងៃត្រង់ គម្រាងសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានរៀបចំកម្មវិធីវិទ្យុក្រោមប្រធានបទស្តីពី “សិទ្ធិទទួលបានសេចក្តីសម្រេចដោយមានសំអាងហេតុ និងជាសាធារណៈ” វាគ្មិនកិត្តិយសចូលរួមកិច្ចពិភាក្សាក្នុងកម្មវិធីនេះគឺ លោកមេធាវី សឺន ជុំជូន ប្រធានការិយាល័យមេធាវី សឺន ជុំជួន និងសហការី ។
On 18 July 2024, CCHR’s Fair Trial Rights Project (FTRP) held a radio program with a topic on the “Right to reasoned judgement and public judgement”. Honorable speaker for this program was Attorney. Son Chumchuon, lawyer at Son Chumchuon and Colleagues Law Office.
Thursday Aug 01, 2024
ការទទួលស្គាល់ខ្លួនឯង និងគ្រួសារ
Thursday Aug 01, 2024
Thursday Aug 01, 2024
នៅថ្ងៃអង្គារ ទី៣០ ខែកក្កដា ឆ្នាំ២០២៤ ម.ស.ម.ក បានរៀបចំកម្មវិធីវិទ្យុមួយក្រោមប្រធានបទ “ការទទួលស្គាល់ខ្លួនឯង និងគ្រួសារ” ក្រោមគម្រោងនិន្នាការភេទ និងអត្តសញ្ញាណយេនឌ័រ/ការបង្ហាញទំនោរយេនឌ័រ និងលក្ខណៈភេទ។ វាគ្មិនកិត្តិយសចំនួនពីររូបនៅក្នុងកម្មវិធីវិទ្យុនេះរួមមាន សួន វីន សមាជិកគណៈកម្មការប្រតិបត្តិបណ្ដាញចតុមុខ និង ពៅ ស៊ីនួន សហស្ថាបនិកចលនាទម្លុះ។
On Tuesday, July 30th, 2024, the CCHR organized a radio talk show under the topic of “Self-Recognition and Family” under the Sexual Orientation and Gender Identity/Gender Expression and Sex Characteristics (SOGIESC) Project. Two honorable speakers in this radio talk show are Suon Vin, Chaktomuk Network Board Member, and Poev Sinoun, Co-founder of Breakthrough movement
Thursday Aug 01, 2024
ការអនុវត្តគោលនយោបាន ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព
Thursday Aug 01, 2024
Thursday Aug 01, 2024
នៅថ្ងៃសុក្រ ទី២៦ ខែកក្កដា ឆ្នាំ២០២៤ កម្មវិធីវិទ្យុសិទ្ធិមនុស្សកម្ពុជានៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានរៀបចំកម្មវិធីវិទ្យុក្រោមប្រធានបទ “ការអនុវត្តគោលនយោបាន ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព” វាគ្មិនក្នុងកម្មវិធីនេះគឺ៖ កញ្ញា ស្រី សុធាវី នាយិកាប្រតិបត្តិ នៃអង្គការក្រុមការងារដើម្បីដោះស្រាយទំនាស់ និងលោក ស៊ុន ពេញ នាយកប្រតិបត្តិ នៃអង្គការសម្ព័ន្ធភាពដៃគូដើម្បីការអភិវឌ្ឍតាមបែបប្រជាធិតេយ្យ។
On Friday 26 July 2024, CCHR held a radio program with a topic on “The Implementation of Safe Villages, Communes and Sangkat Policy”. Honorable speakers for this program were Ms. Srey Sotheavy, Executive Director of Alliance for Conflict Transformation Organization (ACT) and Mr. Sun Phen, Executive Director of Cambodia Coalition for Partnership in Democratic Development (CPDD).
Thursday Aug 01, 2024
គ្រួសារកក់ក្តៅ Warm Family
Thursday Aug 01, 2024
Thursday Aug 01, 2024
នៅថ្ងៃពុធ ទី១៧ ខែកក្កដា ឆ្នាំ២០២៤ ម.ស.ម.ក បានរៀបចំកម្មវិធីវិទ្យុមួយក្រោមប្រធានបទ “គ្រួសារកក់ក្តៅ” ក្រោមគម្រោងនិន្នាការភេទ និងអត្តសញ្ញាណយេនឌ័រ/ការបង្ហាញទំនោរយេនឌ័រ និងលក្ខណៈភេទ។ វាគ្មិនកិត្តិយសចំនួនពីររូបនៅក្នុងកម្មវិធីវិទ្យុនេះរួមមាន លោក ហ៊ុន សាងហ៊ាក់ អ្នកសម្របសម្រួលគម្រោងនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា និងផូយ លីដា ជាសមាជិករ៉ក់មកពីខេត្តកណ្តាល។
On Wednesday, July 17th, 2024, the CCHR organized a radio talk show under the topic of “Warm Family” under the Sexual Orientation and Gender Identity/Gender Expression and Sex Characteristics (SOGIESC) Project. Two honorable speakers in this radio talk show are Mr. Hun Seanghak, CCHR’s project coordinator, and Phoy Lida, RoCK member from Kandal province.
Friday Jul 26, 2024
សេរីភាព ការបញ្ចេញមតិលើបណ្ដាញទំនាក់ទំនងសង្គម
Friday Jul 26, 2024
Friday Jul 26, 2024
នៅថ្ងៃព្រហស្បត្តិ៍ ទី២៥ ខែកក្ដដា ឆ្នាំ២០២៤ ម.ស.ម.ក បានរៀបចំកិច្ចពិភាក្សាមួយប្រធានបទ «សេរីភាព ការបញ្ចេញមតិលើបណ្ដាញទំនាក់ទំនងសង្គម» ក្រោមគម្រោងការពារសេរីភាពមូលដ្ឋាន សិទ្ធិដីធ្លី និងធនធានធម្មជាតិ ។ ដែលមានវាគ្មិនកិត្តិយសចំនួនពីររួប បានអញ្ចើញចូលរួមនៅក្នុងកម្មវិធីវិទ្យុនេះរួមមាន លោក យិន ម៉េងលី អុនប្រធានផ្នែកសិទ្ធិមនុស្ស និងដីធ្លី នៃសមាគមអាដហុក និង កញ្ញា ចៀន សុណា អ្នកដឹកនាំក្រុមអ្នកបន្តដំណើរ ។
On Thursday, July 25th, 2024, CCHR organized a radio dialogue on “Freedom of Expression on Social Media’’ under the Protecting Fundamental Freedoms, Land Rights and Natural Resources (PFFLN) Project. Two honorable guest speakers in this radio dialogue are Mr. Yin Mengly, Deputy Head of Human Rights and Land Rights, ADHOC, and Ms. Chien Sona Team Leader of Continue a Journey Team.
Friday Jul 26, 2024
Friday Jul 26, 2024
នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ គម្រោងពង្រឹងការចូលរួមរបស់អង្គការសង្គមស៊ីវិលកម្ពុជាក្នុងដំណើរការពិនិត្យជាសកលតាមកាលកំណត់នៃអង្គការសហប្រជាជាតិ (ហៅកាត់ យូភីអ) នៃ ម.ស.ម.ក បានរៀបចំកម្មវិធីពិភាក្សាវិទ្យុក្រោមប្រធានបទ «ការតស៊ូមតិក្នុងដំណើរការយូភីអជុំទី៤ របស់អង្គការសង្គមស៊ីវិលកម្ពុជាដើម្បីលុបបំបាត់អំពើហិង្សាទាក់ទងនឹង យេនឌ័រ»។ កម្មវិធីពិភាក្សានេះមានវាគ្មិនពីររូបអញ្ជើញចូលរួមគឺលោក អ្នកស្រី ម៉ៅ ម៉ាប់ នាយិកាប្រតិបត្តិអង្គការក្លាហាន និងអ្នកស្រី អេង ចាន់ឌី នាយិកាប្រតិបត្តិអង្គការយែនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា។
On 24 July 2024, the Cambodian Center for Human Rights’ Strengthening the Engagement of Cambodian Civil Society Stakeholders in the United Nations Universal Periodic Review Mechanism (UPR project) hosted a radio talk show entitled ‘Civil Society’s Advocacy in the Fourth Universal Periodic Review of Cambodia for Ending Gender Based Violence.’ The talk show was attended by Ms. Mao Map, Executive Director of Klahaan and Ms. Eng Chandy, Executive Director of Gender and Development for Cambodia (GADC).