
52.4K
Downloads
700
Episodes
Listen to Latest Broadcasting
Episodes

4 days ago
4 days ago
1 hr 3 sec
នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែកញ្ញា ឆ្នាំ២០២៦ ម.ស.ម.ក បានរៀបចំកម្មវិធីវិទ្យុមួយក្រោមប្រធានបទ “សកម្មជនជាស្រ្តី និងការចូលរួមចំណែកការងារសង្គម” ក្រោមគម្រោងនិន្នាការភេទ អត្តសញ្ញាណយេនឌ័រ ការបង្ហាញយេនឌ័រ និងលក្ខណៈភេទ។ វាគ្មិនកិត្តិយសចំនួនពីររូបនៅក្នុងកម្មវិធីវិទ្យុនេះ គឺ កែវ ចាន់រ៉ា សហស្ថាបនិក និងប្រធានសមាគមស្ត្រីជនបទដើម្បីក្សេត្របរិស្ថាន និង ប្រាក់ មុន្នីរ័ត្ន ប្រធានសមាគនយុវជនខ្មែរ៕
On Thursday, 10 September, 2026, the CCHR organized a radio talk show under the topic of “Women Activist and Their Participation in Social Work” under SOGIESC Project. Two honorable speaker in this radio talk show is, Prak Monirath, President of Khmer Youth Association and Keo Chanra, Co-founder and President of Rural Women Association for Agroecology (RWAA).

7 days ago
7 days ago
56 min
កាលពីថ្ងៃពុធ ទី០៩ ខែកញ្ញា ឆ្នាំ២០២៦ គម្រោងសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានរៀបចំកម្មវិធីវិទ្យុក្រោមប្រធានបទស្តីពី “សិទ្ធិមិនត្រូវបានបង្ខិតបង្ខំឲ្យសារភាពពីពិរុទ្ធភាព ឬផ្តល់សក្ខីកម្មប្រឆាំងនឹងខ្លួនឯង” វាគ្មិនកិត្តិយសចូលរួមកិច្ចពិភាក្សាក្នុងកម្មវិធីនេះគឺ លោកមេធាវី សាន សុផា មេធាវីនៃក្រុមហ៊ុនមេធាវី ដ័ន & ដ័ន ភ្នំពេញ។
On 09 September 2026, CCHR’s Fair Trial Rights Project (FTRP) held a radio program on the topic of “The right not to be compelled to confess guilt or to testify against oneself” The speakers for this program was Mr. SAN Sopha, Attorney from DUAN & DUAN PHNOM PENH LAW FIRM.

7 days ago
7 days ago
1 hr 15 min
កាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៦ កម្មវិធីវិទ្យុសិទ្ធិមនុស្សនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានរៀបចំកម្មវិធីវិទ្យុក្រោមប្រធានបទស្តីអំពី៖ «កិច្ចគាំពារសង្គមសម្រាប់កម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ» វាគ្មិនចូលរួមកិច្ចពិភាក្សាក្នុងកម្មវិធីនេះគឺ៖ លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) និង អ្នកស្រី សុវណ្ណ វ៉ារី ស្ត្រីអ្នករត់កង់បី។
On 04 September 2026, CCHR’s Radio Program held a radio program on the topic of “Social Protection for Informal Economy Workers” The speaker for this program was Von Pao Vorn Pao is the President of the Independent Democracy of Informal Economic Association (IDEA) and Ms. Sovann Vary Tuktuk Driver.

Sep 3, 2026
Sep 3, 2026
1 hr 1 min
កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ កម្មវិធីវិទ្យុសិទ្ធិមនុស្សនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានរៀបចំកម្មវិធីវិទ្យុក្រោមប្រធានបទស្តីអំពី៖ «ការចូលរួមរបស់យុវជនក្នុងការលើកកម្ពស់អភិបាលកិច្ចល្អ» វាគ្មិនចូលរួមកិច្ចពិភាក្សាក្នុងកម្មវិធីនេះគឺ៖ លោកស្រី ស៊ិន ពុទ្ធារី នាយិកាប្រតិបត្តិអង្គការតម្លាភាពកម្ពុជា និង លោក ពុធ កុលកា អ្នកសម្របសម្រួលកម្មវិធីអង្គការសម្ព័ន្ធភាពដៃគូដើម្បីការអភិវឌ្ឍតាមបែបប្រជាធិតេយ្យ។
On 28 August 2026, CCHR’s Radio Program held a radio program on the topic of “Youth Participation in Promoting Good Governance”. The speaker for this program was Ms.Sin Putheary Executive Director of Transparancy international Cambodia and Mr. Puth Kolka Program Coordinator of Coalition for Partnership in Democratic Development.

Aug 28, 2026
Aug 28, 2026
1 hr 1 min
កាលពីថ្ងៃពុធ ទី២៦ ខែសីហា ឆ្នាំ ២០២៦ គម្រោង ពង្រឹងសកម្មភាពសង្គមស៊ីវិលដើម្បីចូលរួមក្នុងអភិបាលកិច្ចសេដ្ឋកិច្ចនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានរៀបចំកិច្ចពិភាក្សាក្នុងកម្មវិធីវិទ្យុសិទិ្ធមនុស្ស ក្រោមប្រធាបទ“ការបង្កើត និងពង្រឹងបណ្តាញសហគមន៍នេសាទ និងសហគមន៍តំបន់ការពារធម្មជាតិនៅតំបន់ឆ្នេរ” វាគ្មិនកិត្តិយស អ្នកស្រី នង លឹមហ៊ាង ប្រធានសហគមន៍តំបន់ឆ្នេរសមុទ្រជ្រោយស្វាយ ខេត្តកោះកុង និង លោក សុខ សុខុម នាយកប្រតិបត្តិអង្គការស្រឡាញ់ធនធានធម្មជាតិកម្ពុជា ខេត្តព្រះសីហនុ។
On Wednesday, 26 August 2026, CCHR’s Strengthening CSOs to Take Action on Economic Governance project held a radio talk on topic “Establishing and strengthening networks of CFis and CPAs in Coastal Areas". The speakers were Ms. Norng Limheang, Chief of Chroy Svay Fishery Community in Koh Kong province, and Mr. Sok Sokhom, Executive Director of the Cambodian Natural Resources Organization (CNRO), Preah Sihanouk province.

Aug 27, 2026
Aug 27, 2026
56 min
កាលពីថ្ងៃព្រហស្បតិ៍ ទី២០ ខែសីហា ឆ្នាំ ២០២៦ កម្មវិធីវិភាគប្រចាំសប្តាហ៍ បានរៀបចំកិច្ចពិភាក្សាកម្មវិធីវិទ្យុសិទិ្ធមនុស្ស ក្រោមប្រធាបទ “សេរីភាពនៃការជយបជុំ” វាគ្មិនកិត្តិយស កញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនកាស៊ីណូណាហ្កាវើលដ៍ និង លោក ស ម៉ូរ៉ា អនុប្រធានសហព័ន្ធសហជីពកម្ពុជា។
On Thursday, August 20, 2026, CCHR’s Weekly Analysis Program hosted a Human Rights Radio Talk Show on the topic 'Freedom of Assembly.' The guest speakers were Ms. Chhim Sithar, President of the Labor Rights Supported Union of Khmer Employees of Naga World, and Mr. Sar Mora, Vice President of Cambodian Alliance of Trade Unions.

Aug 26, 2026
Aug 26, 2026
1 hr 3 sec
នៅថ្ងៃអង្គារ ទី២៥ ខែសីហា ឆ្នាំ២០២៦ ម.ស.ម.ក បានរៀបចំកម្មវិធីវិទ្យុមួយក្រោមប្រធានបទ “សារសំខាន់នៃសមភាពច្បាប់អាពាហ៍ពិពាហ៍” ក្រោមគម្រោងនិន្នាការភេទ អត្តសញ្ញាណយេនឌ័រ ការបង្ហាញយេនឌ័រ និងលក្ខណៈភេទ។ វាគ្មិនកិត្តិយសចំនួនពីររូបនៅក្នុងកម្មវិធីវិទ្យុនេះ គឺ កញ្ញា សេង សុដាវីន (កាច្រឹបអ៊ិនទ័រ) និង និល ម៉ូលីណាក (ណាកាប៊ី)៕
On Tuesday, 25 August, 2026, the CCHR organized a radio talk show under the topic of “The Important of Legal Marriage Equality” under SOGIESC Project. Two honorable speaker in this radio talk show is, Ms. Seng Sdawin (Kachreb-Inter) and Nil Molinak (NakaBe).

Aug 26, 2026
Aug 26, 2026
59 min
កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ កម្មវិធីវិទ្យុសិទ្ធិមនុស្សនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានរៀបចំកម្មវិធីវិទ្យុក្រោមប្រធានបទស្តីពី «យន្តការនៃការលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជា»។ វាគ្មិនកិត្តិយសចូលរួមកិច្ចពិភាក្សាក្នុងកម្មវិធីនេះគឺអ្នកស្រី សន រ៉ាមណា មន្ត្រីសិទ្ធិមនុស្សនៃការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស និង ឯកឧត្តម វ៉ាន ដាណា សមាជិកគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។
On 21 August 2026, CCHR’s Radio Program held a radio program on the topic of “Cambodia's Human Rights Promoting Mechanism”. The speaker for this program was Ms. Sorn Ramana Human Rights Officer of The Office of the High Commissioner for Human Rights (OHCHR) and H.E Van Dana member of Cambodia Human Rights Committee (CHRC)
